ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់ Reuters News បានឲ្យដឹងថា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ មនុស្សចំនួន៦នាក់បានបាត់បង់ជីវិត និងមនុស្សជាង៣៥០នាក់ផ្សេងទៀតបានរងរបួស ខណៈដែលមនុស្សជាង២០នាក់ ត្រូវបានប៉ូលីសចាប់ខ្លួនពីបទញុះញង់ឲ្យមានអំពើហិង្សាដោយការធ្វើបាតុកម្ម ។
ក្បួនបាតុកម្មរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី បានផ្ទុះឡើងក្រោយពីគណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី បានប្រកាសលទ្ធឆ្នោតជាផ្លូវការ កាលពីថ្ងៃអង្គារ ទី២១ ខែឧសភានេះ ដែលគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតីចាំផ្ទះ Joko Widodo បានទទួលជ័យជំនះដោយសម្លេងគាំទ្រ ៥៥.៥% ទល់នឹង ៤៤.៥% ប៉ុន្តែគណបក្សប្រឆាំងមិនព្រមទទួលយកលទ្ធផលនេះ ។
សូមបញ្ជាក់ថា កងកម្លាំងប៉ូលីស និងក្រុមប្រជាបាតុករនៅប្រទេសឥណ្ឌូនេស៊ី នៅតែបន្តប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកនៅឡើយក្នុងក្បួនបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានប្រកាសជាផ្លូវការ ៕


