ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

WHIRLPOOL ជាម៉ាករបស់សហរដ្ឋអាមេរិក​ ដែលមានអាយុកាលជាង១០០ឆ្នាំ និងនាំមុខគេលើពិភពលោក

ភ្នំពេញ៖ WHIRLPOOL គឺជារោងចក្ររោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ធំជាងគេ និងនាំមុខគេលើពិភពលោក ឥឡូវបានមកដល់កម្ពុជា ហើយត្រូវបានដាក់សម្ភោធ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩​  នៅរាជធានីភ្នំពេញ ។

ការបង្កើតថ្មីនៃបច្ចេកវិទ្យារបស់ WHIRLPOOL​ ដែលឲ្យឈ្មោះថា ញាណវៃឆ្លាតទី៦​ និង​ស្សុីន អុិនវើត​ទ័រម៉ូទ័រ​ ដែលជួយឲ្យផលិតផល ប្រើបា្រស់ក្នុងផ្ទះ និងផ្ទះបាយមានសមត្ថភាពប្រតិបត្តិប្រកបដោយគុណភាពខ្ពស់បំផុតដែលបង្កើតបាននូវការសន្សំសំចៃអគ្គីសនី​និងពេលវេលាយ៉ាងល្អឥតខ្ចោះ ។

លោកគឹម ប៊ុនសាន​​ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន​យូរ៉ុប​ឃីតឈិន អាត ឯ.ក បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃគោលបំណងក្នុងការបន្តអភិវឌ្ឍន៍ និងពង្រីក ផលិតផលឲ្យដល់កម្រិតពិភពលោក ដែលផ្តល់នូវភាពងាយស្រួល និងល្អឥតខ្ចោះទៅកាន់អតិថិជននៅក្នុងប្រទេសកម្ពុជា ។

លោកបញ្ជាក់ថា “គ្រប់សាឡាយផលិតផលប្រើប្រាស់ក្នុងផ្ទះ និងផ្ទះបាយ Home and Kitchen Appliances របស់ WHIRLPOOL គឺសាកសមបំផុតសម្រាប់ការប្រើប្រាស់ និងក្នុងព្រះរាជាណាចក្រកម្ពុជា”។

ក្រៅពីបចេ្ចកវិទ្យាញាណវៃឆ្លាត WHIRLPOOL មានលក្ខណៈសម្បត្តិ និងលក្ខណៈពិសេសជាច្រើនដូចជា មានរូបរាងស្អាតប្រណិតទានសម័យ ដោយការប្រើប្រាស់នូវវត្ថុធាតុដើមដែលមានគុណភាពល្អក្នុងការផលិត និងស្រោបផ្នែកខាងក្រៅនៃផលិតផលនិមួយៗបានយ៉ាងល្អឥតខ្ចោះ ក្នុងគោលបំណងបង្កើនសោភ័ណ្ឌភាពផលិតផលរបស់ខ្លួនឲ្យស្របទៅតាមសម័យកាលបច្ចុប្បន្ន។

ក្រុមហ៊ុន យូរ៉ុប ឃីតឈិន អាត ឯ.ក គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្ដាច់មុខម៉ាក WHIRLPOOL នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទីស្នាក់ការកណ្ដាលស្ថិតនៅផ្ទះលេខ S១-១៧ផ្លូវ សម្ដេច មុនីរ៉េត (២១៧) កែងផ្លូវ ១៨២ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ៕