ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក Hassan Rouhani បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលគោលដៅរបស់ខ្លួននោះទេ ហើយអ៊ីរ៉ង់នឹងមិនចរចាជាមួយសហរដ្ឋអាមេរិកដែរ ទោះបីជាលោកដូណាល់ ត្រាំ ចង់បានក៏ដោយ ។
លោក Hassan Rouhani បានបន្ថែមថា អ៊ីរ៉ង់នឹងមិនចុះញ៉មចំពោះសម្ពាធខាងយោធាពីសំណាក់សហរដ្ឋអាមេរិកទេ ទោះបីជាប្រទេសនេះត្រូវទទួលរងការវាយប្រហារនៅពេលខាងមុខក៏ដោយ ។
ចំណែកលោក Yousuf bin Alawi bin Abdullah រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់ប្រទេសអូម៉ង់ បាននិយាយនៅថ្ងៃសុក្រ ទី២៤ ខែឧសភានេះថា អូម៉ង់កំពុងធ្វើការជាមួយគ្រប់ដៃគូទាំងអស់ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ៕


