ក្រុមភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ នឹងផ្តល់ជំនួយដល់ប្រជាពលរដ្ឋនៅប្រទេស យេមែន ប្រមាណជាង៤លាននាក់បន្ថែមទៀត ដែលកំពុងតែត្រូវការជំនួយជាបន្ទាប់ ។
ក្រុមភ្នាក់ងារផ្តល់ជំនួយបានអោយដឹងថា កំណើននៃប្រជាពលរដ្ឋអត់ឃ្លាននៅយេមែនកំពុងកើនឡើងជាលំដាប់ ដែលរហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិបានផ្តល់ជំនួយដល់ពលរដ្ឋយេមែនប្រមាណជាង១២លាននាក់ហើយ ។
ក្រុមនេះបានបន្ថែមថា ស្ត្រី និងកុមារប្រមាណ៣លាននាក់កំពុងស្រេកឃ្លានយ៉ាងខ្លាំង ដោយសារតែគ្មានអាហារទទួលទានគ្រប់គ្រាន់ប្រចាំថ្ងៃ និងធ្លាក់ខ្លួនឈឺស្គមស្គាំង រហូតដល់បាត់បង់ជីវិតស្ទើររាល់ថ្ងៃ។
សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅប្រទេសយេមែន បានឆាបឆេះអស់រយៈពេលជាង៤ឆ្នាំកន្លងមកហើយ ហើយសង្គ្រាមនេះនៅមិនទាន់មានសញ្ញាត្រូវបញ្ចប់នៅឡើយ ៕