ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បុគ្គលិក CNN ត្រូវបានជម្លៀសចេញពីការិយាល័យនៅអាមេរិកដោយការគម្រាមបំផ្ទុះគ្រាប់បែក

កងកម្លាំងប៉ូលីសអាមេរិកបានជម្លៀសបុគ្គលិកទាំងអស់របស់ប្រព័ន្ធផ្សព្វផ្សាយCNN នៅទីក្រុងញូយ៉ក ក្រោយពីប៉ូលីសទទួលបានការគម្រាមបំផ្ទុះគ្រាប់បែកនៅក្នុងការិយាល័យនេះពីជនអនាមិក ។

ប៉ូលីសបានអោយដឹងថា ខ្លួនបានទទួលការគម្រាមបំផ្ទុះគ្រាប់បែកនៅក្នុងការិយាល័យប្រព័ន្ធផ្សព្វផ្សាយ CNN ពីជនមិនស្គាល់អត្តសញ្ញាណ ដែលបានអះអាងថា ខ្លួននឹងបំផ្ទុះគ្រាប់បែកដែលត្រូវបានបង្កប់ស្រាប់នៅក្នុងការិយាល័យ។

រហូតមកដល់ពេលនេះ ប៉ូលីសបានបង្ហាញច្បាស់ហើយថា មិនមានគ្រាប់បែកណាមួយនៅក្នុងការិយាល័យ CNN ទៅតាមការគម្រាមរបស់ជនអនាមិកនោះទេ ៕