សមាជិកសភាចំនួន៧០នាក់ បានជំរុញប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កុំអោយកាត់បន្ថយថវិកាការពារជាតិទៅតាមការចង់បានរបស់លោក ។
ក្រុមសមាជិកសភាបានព្រមានថា គ្រោះមហន្តរាយនឹងអាចកើតឡើងនៅអាមេរិក ប្រសិនបើលោក ត្រាំ កាត់បន្ថយថវិកាការពារជាតិ៣៣ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២០ខាងមុខ ។
សូមបញ្ជាក់ជូនថា មន្ទីរបញ្ចកោណអាមេរិក បានស្នើសុំទឹកប្រកាក់ប្រមាណ៧៣៣ពាន់លានដុល្លារសម្រាប់ចំណាយក្នុងវិស័យការពារជាំតិនៅឆ្នាំ២០២០ខាងមុខ ប៉ុន្តែលោក ត្រាំ ចង់កាត់បន្ថយ៣៣ពាំន់លានដុល្លារ ដោយចំណាយទឹកប្រាក់ត្រឹមតែ៧០០ពាន់លានដុល្លារបានហើយ ៕