ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ម្ចាស់បំណុលស្វែងរក ស្ដ្រីឈ្មោះ កេស គុន្ធា ដែលចេញសែកស្អុយជាង10ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់

ភ្នំពេញ៖ ទីបំផុត ម្ចាស់បំណុល គឺ អត់ធ្មត់ទៀតលែងបានហើយ ដោយឥឡូវនេះ ម្ចាស់លុយកំពុងតែស្វែងរក ស្ដ្រីឈ្មោះ កេស គុន្ធា ដែលជាអ្នកជំនួញមានរូប សម្រ ស់ស្រស់សោភា បានចេញសែកស្អុយជាង10 ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោលនឹងមិនមកទទួលខុសត្រូវតាមកិច្ចសន្យាឡើយ។
បើយោងតាមការបញ្ជាក់ពីម្ចាស់បំណុលដែលផ្តល់មកការិយាល័យសារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី៨ខែមករាឆ្នាំ២០២៤នេះ បានឲ្យដឹងថា« ការខ្ចីលុយគឺមានរយៈពេល១ឆ្នាំមកហើយដែល ស្រ្តីជាជន ជាប់ចោទខាងលើ ឈ្មោះ កេស គុន្ធា មានមុខរបរជាអ្នកជំនួញផងនោះ ដែលមានទីលំនៅ ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ មិនមកដោះស្រាយជូនម្ចាស់នោះទេគឺបានពន្យាពេលរហូត បាត់ដំណឹងឈឹង ។
ម្ចាស់បំណុលបានបញ្ជាក់ទៀតថា បើគិតរហូតមកដល់ពេល ឈ្មោះ កេស គុន្ធា បានបន្តគេចវេសពីការទទួលខុសត្រូវរហូត និងបានកុហកជាច្រើនលើកច្រើនសារ ហើយឥឡូវនេះ បានចេញមូលប្បតានបត្រ(សែកស្អុយ) ជាង ១០ម៉ឺនដុល្លារទៀត ដោយគ្មានសាច់ប្រាក់ ។
ម្ចាស់បំណុលខាងលើបានលើកឡើងថា មិនតែប៉ុណ្ណោះ ឈ្មោះ កេស គុន្ធា លុយមិនសងហើយបែរជាបាត់ទំនាក់ទំនង និងរត់គេខ្លួនបាត់ស្រមោល ហើយបើធ្វើបែបហ្នឹងតើជាដំណោះស្រាយឬទេ ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសមានច្បាប់គ្រួសារមានវិន័យ អ្វីដែលបានធ្វើត្រូវមកទទួលខុសត្រូវទៅតាមផ្លូវច្បាប់។

បើតាមម្ចាស់បមណុលខាងលើ ឥឡូវនេះម្ចាស់លុយក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍និងអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ។ ហេតុដូច្នោះហើយ បើបងប្អូនណាបានប្រទះឃើញស្ដ្រីឈ្មោះ កេស គុន្ធា ដែលមានអសយដ្ឋាននៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ជួយផ្ដល់ព័ត៌មានមកម្ចាស់លុយផង នឹងជូនសាគុណ 5000$។ លេខទូរស័ព្ទ 010999969 / 0979556688។