ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ធ និងឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ -ចូល ដើម្បីកាត់បន្ថយការកក់ស្ចះអ្នកដំណើរចេញ-ចូលប្រទេស

ប៉ោយប៉ែត: សន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ រដ្ឋលេខាធិការក្រសួងមហាផ្ចៃ អមដំណើរមានវត្តមាន អគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានច្រកទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤នេះបានអញ្ជើញចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ -ចូល ដើម្បីកាត់បន្ថយការកក់ស្ចះអ្នកដំណើរចេញ -ចូល ប្រទេស ។

ឥឡូវនេះ នៅតាមប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា៨បញ្ជារចេញ ៨បញ្ជារចូល ហើយក្នុងពិធីសំណៈសំណាល  សន្តិបណ្ឌិត បានផ្តាំផ្ញើរដល់មន្រ្តីអន្តោប្រវេសន៍យកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យបានល្អ និងគោរពវិន័យ០០៦ នគរបាលជាតិ និងអនុវត្តតាមជំនាញរបស់ខ្លួនឲ្យមានប្រសិទ្ឋភាពដែលថ្នាក់ដឹកនាំប្រគល់ជូន ហើយក៍សួរសុខទុកផ្តាំផ្ញើរដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។