ភ្នំពេញ: ព្រះមហាក្សត្រ និងហ្លូងម៉ែ ព្រះអង្គទាំងទ្វេអនុញ្ញាតដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលក្រាបថ្វាយបង្គំគាល់នាព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំសមាជិក ចំនួន ១០៨រូប។
ការចូលថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៤ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។
មុនថ្វាយបង្គំគាល់ លោកឧកញ៉ា តែ តាំងប៉ បានរៀបចំការហាត់សមនេះប្រព្រឹត្តនៅ ការិយាល័យ សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងមានការជួបជុំពិសារភោជនីយហារជុំគ្នា ក្នុងបរិយាកាសសោមនស្សរីករាយ ស្ថិតនៅខណ្ឌចំការមន រាជាធានីភ្នំពេញ។