ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន

ភ្នំពេញ: បន្ទាប់ពីបានអានយោបល់របស់បងប្អូនលើការដាក់បេក្ខ ជនអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ ខ្ញុំសូមបញ្ជាក់និងលើកជាគំនិតមួយចំនួនដូចខាងក្រោម៖
១.ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះ
ទេ។

២.សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករសិល្បការិនីដែលមានសិទ្ធិបោះឆ្នោតឯណោះវិញទេ។
៣.រវាងសិល្បៈនិងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់
ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះដោយសារកប់ទុនលើដីចំនួនច្រើនតែក្រុមហ៊ុនមិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។ ៤.មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាន
នោះទេ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេតែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។
នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិមិនមែនជាទាហានទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ប្រទេសមួយចំនួនរដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនមែនជាវេជ្ជបណ្ឌិតឬគ្រូពេទ្យទេតែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។ដើម្បីងាយស្រួល ខ្ញុំស្នើអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន។គំនិតរបស់ខ្ញុំមិនចង់ឃើញការលំបាករបស់សមាគមក្នុងការស្វែងរកថវិកាជួយសិល្បករសិល្បការិនីជួបការលំបាក។
ឧកញ៉ា ហេង ឡុង និងអ្នកនាងចន ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយខ្ញុំ ប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើន ដើម្បីជួយសិល្បករសិល្បការិនីដែលជួបការលំបាក។
ខ្ញុំសង្ឃឹមថាសមាគមនឹងរកបានប្រធានល្អមានលទ្ធភាពជួយសិល្បក រសិល្បការិនីបាន។សម្រាប់ឧកញ៉ា ឡេង ណាវ៉ាត្រា រង់ចាំ ពេលក្រោយក៏មិនយឺតពេលដែរ។