ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសរឹតបន្តឹងទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសវែណេស៊ុយអេឡាបន្ថែមទៀត ។
ប្រភពដដែលបានបន្តថា ការរឹតបន្តឹងទណ្ឌកម្មអាមេរិក គឺសំដៅលើការរឹតបន្តឹងការនាំចូលវត្ថុរាវ (Diluents) ក្នុងប្រទេស ដើម្បីយកទៅលាយទៅជាប្រេងឥន្ធនៈ ដែលវត្ថុរាវនេះ វែណេស៊ុយអេឡាបាននាំចូលពីអាមេរិក ប៉ុន្តែអាមេរិកឈប់លក់ឲ្យវែណេស៊ុយអេឡា ។
សហរដ្ឋអាមេរិកមិនត្រឹមតែឈប់លក់វត្ថុរាវ (Diluents)ឲ្យវែណេស៊ុយអេឡាទេ គឺថែមទាំងហាមមិនឲ្យប្រទេសផ្សេងទៀតលក់ឲ្យវែណេស៊ុយអេឡាផងដែរ ៕