ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia News Agency បានចុះផ្សាយថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក USS Chancellorsville បានធ្វើដំណើរទៅជិត និងស្ទើរតែបុកជាមួយនឹងនាវាពិឃាត Admiral Vinogradov នៅថ្ងៃសុក្រនេះ នៅសមុទ្រចិនខាងកើត ។
នាវាចម្បាំង USS Chancellorsville គឺជាប្រភេទនាវាចម្បាំងដែលត្រូវបានបំពាក់ដោយមីស៊ីលបាញ់តម្រង់គោលដៅ Guided missile cruise និងនាវាពិឃាត Admiral Vinogradov ត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីលដ៏ទំនើប ។
នាយទាហានជើងទឹករុស្ស៊ី បាននិយាយថស ទង្វើរបស់នាវាចម្បាំងអាមេរិកថាជាឥរិយាបថដ៏គ្រោះថ្នាក់ និងមិនមានវិជ្ជាជីវៈជានាវាចម្បាំង ដែលធ្វើដំណើរតាមផ្លូវទឹកអន្តរជាតិ ៕