ក្រុមហ៊ុន ហ៊ួត ជា ចូលរួមអបអរ ដល់ម្ចាស់សាខាឆ្នើមទាំង៣ នៅក្នុងការជួយសហការ ទិញផលិតផលក្រុមហ៊ុនបានច្រើនជាងគេ ដែលមានឈ្មោះតំណាងសាខា ទី១ លោក ប៉ាង ឆៃយ៉ា សាខាស្វាយរៀង ដែលបានរង្វាន់ម៉ាស៊ីនរត់ហាត់ប្រាណ ១គ្រឿង លេខ២ សាខាលោកស្រី ស្រេង ស្រីមុំ សាខាអ្នកលឿង ដែលបានរង្វាន់ទូរទឹកកក ១គ្រឿង និង លេខ៣ សាខាលោក ទន់ សំបូរ សាខាកំពង់ឆ្នាំ ទទួលរង្វាន់កង្ហារទឹក ១គ្រឿង និងមានការចែករង្វាន់ដល់សាខាជាច្រើនទៀត។
ក្រុមហ៊ុន ហ៊ួត ជា ដែលជា ក្រុមហ៊ុន ផ្គត់ផ្គង់ គ្រឿងសំណង់ដែល មានសាខាច្រើនជាងគេទូទាំងប្រទេស ក៏ ជូនពរ ដល់ ដៃគូ សហការ ក្រុមហ៊ុន ហ៊ួត ជា ទាំងអស់ឲ្យ រកស៊ីមានបាន ជោគជ័យអាជីវកម្ម ទាំងអស់គ្នា។
ដោយឡែក បងប្អូនដែលមាន បំណង ចង់បង្កើតអាជីវកម្ម មានមុខរបរស្ថិតស្ថេរ ចង់បាន ដៃគូសហការជួយជ្រោមជ្រែងផ្គត់ផ្គង់គ្រឿងសម្ភារៈសំណង់ស្តង់ដា អាចសហការជាមួយក្រុមហ៊ុន ហ៊ួត ជា ដោយ ទំនាក់ទំនង តាមលេខទូរស័ព្ទ 077 888 810 ៕








