ភ្នំពេញ:ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ គណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាក្នុងឱកាសចម្រើនជន្មាយុគម្រប់ខួប ៥៨ឆ្នាំ ឈានចូល ៥៩ឆ្នាំ។
សូមមានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតទៅ។ ជាថ្មីម្តងទៀតយើងខ្ញុំ សូមគោរព ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ជួបតែមហាវិបុលសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។