ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ប៉ាត់ ចំណានថា សហគ្រិន​កម្ពុជាអាច​​បង្កើត​​​បច្ចេកវិទ្យា​​ទំនើប ខ្លួនឯង​​ដើម្បី​​បម្រើ​ដល់​​​​​​​សេវាកម្ម​ដឹកជញ្ជូន​​

លោក ប៉ាត់ ចំណាន ម្ចាស់ក្រុមហ៊ុន ​​VKHMER EXPRESS ​​បានមានប្រសាសន៍ថា​​ សហគ្រិនវ័យក្មេងកម្ពុជាមួយ​ក្រុមបាន​​រួមគ្នា​​វិនិយោគ​​លើបច្ចេកវិទ្យា​​ទំនើប ដោយ​​​​​​​ភ្ជាប់​ទៅ​​​កាន់ ​​​​​​​សេវាកម្មដឹកជញ្ជូនអ្នក​​ដំណើរ ក្នុងនោះ​​មាន តាមរម៉កកង់បីខែ្មរ ម៉ូតូឌុបនិង​​ឡានក្រុង​​។​

លោកបាន​​លើក​ឡើង​​ថា ​​ក្រុមហ៊ុន VKHMER EXPRESS ផ្តល់សេវាកម្មដឹកអ្នកដំណើរ​តាមរម៉កកង់បីខែ្មរ ​ម៉ូតូឌុប ឡានក្រុងជាដើម ​​ហើយមុន​នឹងឈានដល់​​​​កិច្ចព្រមព្រៀង ​​និង​ក្រុមហ៊ុន​​ CNS Win Win នេះ​​ ដោយឃើញថា សព្វថ្ងៃប្រជាជនខែ្មរ​​បានប្រើប្រាស់​នៅ​រ​ម៉កកង់បីរបស់បរទេស ដែលធ្វើឲ្យរម៉កខ្មែរបាត់បង់ស្ទើរទាំងអស់​ ហើយទាំងអ្នក​ផលិតបាត់បង់ការងារ ហេតុដូច្នោះ ទើប​​មានការ​​​វិនិយោគ​​​បច្ចេក​​វិទ្យា​​នេះ​ឡើង​​។​​​​

លោក​បានមានប្រសាសន៍​​ទៀតថា ​  ក្រុមហ៊ុន​​ VKhmer Epress មានគោលបំណងចង់​​រក្សារអ្វី ​​ដែលខ្មែរមាន​ និងលើកស្ទួយនៅរម៉កខ្មែរឡើងវិញ ដោយតម្រូវ​​ឲ្យ​​អ្នកបើកប​រម៉ក​ទាំងអស់​ត្រូវតែ​​ឆ្លងកាត់នៅការរៀនច្បាប់ចរាចរណ៍ និងវិន័យផ្សេងៗ​ពីក្រុម​ហ៊ុន ហើយ​នេះជាក្រុមហ៊ុនខ្មែរ ដែលវិនិយោគ​​​ ដោយ​​​សហគ្រិន​វ័យ​ក្មេង​​​​នៅកម្ពុជា​​​​​ ហើយ​អតិថិជនគ្រាន់​តែដោន​ឡូត​កម្ម​វិធី​​ អ៊ែបបាន ​​​គឺជាការស្រេច និង​​អាច​​ទទួល​បា​ន​​​សេ​​​វា​កម្ម​​ផ្សេងៗសម្រាប់​​​​សម្រូល​ដល់​​ការ​​​​​ដឹកជញ្ជូន​ដល់​​ទីកន្លែងតែម្តង​​។​

​​​អ្នក​វិនិយោគខាងលើបន្ថែម​​​ថា ការវិនិយោគ​លើ​​បច្ចេកវិទ្យា ឌីជីថល នេះគឺជា​​​​សមស្រប ​និងការរីកចម្រើន​​សេដ្ឋកិច្ច​កម្ពុជា ហើយកត្តាគ្រឹះធំសំខាន់​នៃការវិនិយោគនេះ​​គឺ ដោយ​សារតែ​​ប្រទេស​​​កម្ពុជាមាន​​​សុខ​​​សន្តិ​​​ភាព ធ្វើ​ឲ្យ​​​​​វិស័យ​ឯកជន​​ទទួល​បាផល​​ច្រើន​​​​ពីការ​អភិវឌ្ឍន៍​​​ ។ ​ហេតុដូច្នោះ​​​​​សូម​ឲ្យ​ប្រជាពលរដ្ឋ​​សាកល្បង​​​ប្រើ​​​​ប្រាស់​ នឹ​​ងជួយ​គាំទ្រ​​​នូវ​​សេ​វាកម្មរបស់​កូន​ខ្មែរមួយ​នេះ​​​​​។​​​

សម្រាប់​សហគ្រិន​វ័យ​ក្មេងមួយរូបទៀត អ្នកស្រី ស៊ី ចាន់ណា នាយិកាគ្រប់​គ្រងរបស់​ក្រុមហ៊ុន​​​ CNS Win Win បាន​ចាត់ទុកថា ​​កិច្ចសហការចាប់ដៃគូរនិងក្រុមហ៊ុន​ VKhmer Epress នេះ​គឺជាឱកាសមួយ​​​ ដែល​​​ជំរុញ​​ឲ្យកូនខ្មែរចាប់ផ្តើម​ប្រើបច្ចេកវិទ្យា​​​ក្នុងស្រុកខ្លួន​ឯង​​ ដោយ​មិន​យក​​ចាំបាច់ទាញ​បច្ចេកវិទ្យាពី​​​ក្រៅប្រ​​​ទេស​​​​​នឹង​​ផ្តល់​ប្រាក់ចំណូល​ដល់​ប្រជាពល​រដ្ឋកម្ពុជា​​​។​​

VKHMER EXPRESS គឺជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរ៉ីម៉កកង់បីខែ្មរ ម៉ូតូ​ឌុប ឡានក្រុងនិងជាការ​​​វិនិយោគដោយសហគ្រិន​វ័យក្មេង​​​កម្ពុជា ហើយសេវាកម្ម​នេះ​នឹង​​​​បំពាក់ដោយ​​​​បច្ចេកវិទ្យាទំនើប ​​​ដែល​​មានការ​​ច្នៃប្រឌិត​ដោយ​​​កូន​ខ្មែរ​​ពិតៗ​​​។​​

ការវិនិយោគលើបច្ចេកវិទ្យានេះ ​​នឹង​​ជំរុញឲ្យ​​​អ្នកបើកបររម៉កខ្មែរទាំងអស់​​​ត្រូវតែ​​ឆ្លងកាត់​​ការរៀនច្បាប់ចរាចរណ៍ និងវិន័យ​ផ្សេងៗពីក្រុមហ៊ុន ​​ដោយធ្វើ​ដូច្នោះ ​​​នឹង​​ចូលរួម​​អភិរក្ស​​រម៉កកង់បីរបស់ខ្មែរ​​​ ដែល​​​នឹង​កាត់​​​​បន្ថយ​ប្រើ​ប្រាស់​​​​​របស់ពី​​បរទេស​ជួយ​​​​​បង្កើត​​ការងារ​ដល់​​​ប្រ​ជាពលរដ្ឋ​​កម្ពុជា។​​​