ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកវិនិយោគ​​ចាត់ទុកខេត្តសៀម រាបជាគោលដៅទេសចរនិង​ការ វិនិយោគ​​

លោក ភារម្យ វិចិត្រតា​​​រា​​ ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​​​​បា​ន​ចាត់ទុកថា ទឹកដីខេត្ត សៀម រាបអង្គរ​​​នៅតែ​​​ជា​​​គោល​​​ដៅ​​​ទេសចរអន្តរជាតិយ៉ាងធំ ​​និងទាក់ទាញ​​​ ហើយ​​​​​ជាគោលដៅ​​វិនិយោគ​​​លើវិស័យ​អចលន​​​ទ្រព្យ​ផងដែរ​​​​​ ដែល​​​បច្ចុប្បន្នខេត្តមួយ​នេះ​​កំពុង​​​តែមានឈ្មោះ​បោះសម្លេងយ៉ាងខ្លាំងផ្នែកអភិវឌ្ឍ ​​ដោយ​សារតែ​​​​​​​មានអ្នក​វិនិយោគិនមកពី​ប្រទេស​​​​​​ចិនកាន់​​​តែច្រើន​​​និង​​​អ្នកវិនិយោគពីប្រទេស​​​ជប៉ុន​​​​​​​​​​​​​​បាន​ហក់ចូល​​វិនិយោគ​​​ក្នុងខេត្ត​​នេះ​​​​។​​
លោកបាន​​មានប្រសាសន៍ថា ​លើសពីភ្ញៀវទេសចរនោះ ​ខេត្តសៀមរាប​​ក៏​មាន​​​​អ្នក​​​វិនិយោគ​មក​ពីប្រទេស​​​ចិន​​​​ចាប់​ផ្តើម​មានកំណើនច្រើនមកអភិវឌ្ឍ​​​​លើវិស័យ​អចលន ទ្រព្យ​ ដោយសារតែ​​​​​មាន​​គម្រោងព្រលាន​​​យន្តហោះថ្មី ​​ដែលជាចំណុច ដ៏ទាក់ទាញផង ដែរ។​

ក្រៅពីនេះ​​​​​​​​​​ក៏មានអ្នក​វិនិយោគមកពីប្រទេស​​​ជប៉ុន​​ចាប់ផ្តើម​ហក់ចូលវិនិយោគ​​​​លើផ្ទះ​​​លំហែកាយ ឬផ្ទះស្នាក់នៅក៏ដូចជាសាលបណ្តុះបណ្តាល​​ ​​​​​​និងកន្លែងកម្សាន្ត​ផ្សេងៗ​​​ ​​សម្រាប់​​​ទេសចរ​​​វ័យ​ចំណាស់របស់ជនជាតិជប៉ុ​ន។​​​

ប្រធានក្លឹបពាណិជ្ជករ​​​​​ថា« តាមអ្វីដែលយើង​​​សង្កេតមើលក្នុងក្រុងសៀម រាបមានការ អភិវឌ្ឍលឿន​​​​​ ចុងក្រោយ​នេះ ​​ហើយអ្នក​​វិនិ​​​យោគ​​បរទេសចាប់​ផ្តើម​​​​​ងាកមក​​អភិវឌ្ឍ ពិសេសនោះ​​​នៅស្រុកបាគង​​ក្នុង​ខេត្តសៀមរាប ​​ដែលជាតំបន់ជាយក្រុង​​​ ដោយសារ តែមាន​​​គម្រោង​​​ផ្ទះល្វែងជាច្រើន​​​​​​​មានការ​​សាងសង់​​​​​​​​​នៅទីនោះ​​ផងដែរ​»។​​

អ្នកវិនិយោគខាងលើ​អះអាងថា ​​​​​​ចំណុចធ្វើ​ឲ្យ​មានការទាក់ទាញអ្នក​វិនិយោគមក​​​ខេត្ត សៀមរាប​​នេះ​​​​​ដោយសារតែ​​​រាជរដ្ឋាភិបាល​បាន​​​​​​រៀបចំ​ប្លង់មេ ​និងគម្រោង​​សាងសង់​ព្រ លានយន្តហោះថ្មី​​ក៏ជាការ​​ទាក់ទាញ​​ដល់អ្ន​កវិនិយោគ​​មួយ​ផងដែរ ហើយ​​ក្រៅពីនេះ​​​ខេត្តនេះកំពុងតែ​ក្លាយគោលដៅធំរបស់អ្ន​កវិនិយោគ​​ពីប្រទេសចិន​ និង​ជប៉ុន​​​។​

រយៈពេលប៉ុន្មាន​ឆ្នាំនេះ​ក្រុមហ៊ុន​ចិន ​​​និងក្រុមហ៊ុន​ក្នុងស្រុក​មានសកម្មភាពវិនិយោគ​គម្រោងពុះដីឡូតិ៍ឬលំនៅឋាន​​​មាន​សន្ទុះ​​​កើតឡើង​​​​​​​​កាន់តែច្រើន​​​ ដែលបង្ហាញពី​ការ អភិវឌ្ឍ​ជឿនលឿនទៅមុខ​​​។​​ ទាក់ទង​​​និងបញ្ហានេះ ​អ្នកជំនាញ​បា​នបន្ថែមថា« នៅ ពេល ខាងមុខដ៏ខ្លីនេះ ទឹកដីខេត្តសៀមរាប​​​​មានការអភិវឌ្ឍន៍​​​មិនចាញ់ក្រុង​​​​​​ព្រះសី ហនុ​ និង រាជធានីភ្នំពេញនោះទេ ពិសេស ​ក្រុមហ៊ុន​​ធំៗកំពុងតែ​មានសកកម្មភាពកាន់តែ​​ច្រើន​​»។​

អ្នកវិនិយោគខាងលើ​មានសុទិដ្ឋិនិយមថា ការហក់ចូលរបស់​​គម្រោង​ខាង​លើ​នេះ​​​ ប្រជា ពលរដ្ឋ​​ដែល​មា​នដីនៅក្បែរតំបន់​នោះ​​​​​ចាប់ផ្តើ​មាន​ការ​ប្រែប្រួល​តម្លៃ​បន្តិចម្តងៗ​​​ ​​​ហើយ​​​​ក្រុមហ៊ុន​​​​​ផ្សេងទៀត​​កំពុងតែ​​ចាប់អារម្មណ៍​​​​​ពីតំបន់​នេះ​​​​​ផងដែរ​​​។​​​​

សៀមរាបជា​ទឹក​ដី​មាន​សក្ដានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែបបំផុត​នៅ​កម្ពុជា រួម​មាន​ទាំង​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ជា​ច្រើន ហើយ​​​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិភាគ​ច្រើន​តែង​សំដៅ​តំបន់​អង្គរ​មុន​គេ ពេល​ទៅ​ដល់​ទឹក​ដីដ៏​អច្ឆរិយ​មួយ​នេះ ។

​​

​​

​​