ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការទាមទារហួសហេតុពេក ពីអាមេរិកនាំឲ្យសង្គ្រាមពាណិជ្ជកម្មជាប់គាំង

លោក Shi Yinhong ទីប្រឹក្សាក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បាននិយាយ កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនានេះថា ការទាមទារហួសហេតុពេកពីសំណាក់សហរដ្ឋអាមេរិកលើប្រទសចិន ជាហេតុធ្វើអោយកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវជាប់គាំង ។
លោក Shi Yinhong បានបន្ថែមថា ក្រុមតំណាងរបស់អាមេរិក បានទាម ទារអោយចិនផ្លាស់ប្តូរច្បាប់របស់ខ្លួនរាប់រយចំណុច ដែលជាការទាមទារមួយមិនអាចទទួលយកបាន ។
នៅពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក បានគម្រាមដំឡើងតម្លៃពន្ធនាំចូលអាមេរិកក្នុងអត្រា២៥% លើទំនិញចិនដែលមានតម្លៃទឹកប្រាក់៣០០ពាន់ លានដុល្លារបន្ថែមទៀត ។
លោក ត្រាំ បានគម្រាមថា ប្រសិនបើប្រធានាធិបតីរបស់ប្រទេស ចិន លោក ស៊ី ជីនពីង មិនបង្ហាញមុខក្នុងកិច្ចប្រជុំ G20ប្រទេសជប៉ុន នៅចុងខែនេះទេ លោកនឹងដំឡើងតម្លៃពន្ធបន្ថែមទៀតហើយ ៕