មេដឹកនាំរបស់សហរដ្ឋអាមេរិក កំពុងប្រើយុទ្ធសាស្ត្រថ្មីក្នុងការកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន ដោយពន្យុះប្រទេសក្នុងតំបន់ឲ្យក្រោកឈរឡើងប្រឆាំងចិន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ RT កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនានេះ ។
ក្នុងចំណោមប្រទេសក្នុងតំបន់ គឺសហរដ្ឋអាមេរិក បានពន្យុះហ្វីលីពីនមុនគេឲ្យប្រឆាំងចិន ខណៈដែលហ្វីលីពីនជាប្រទេសសម្ព័ន្ធមិត្តយូរឆ្នាំរបស់សហរដ្ឋអាមេរិក និងជាប្រទេសដែលមានជម្លោះជាមួយចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ។
សូមបញ្ជាក់ជូនថា ចិនគឺជាប្រទេសដែលបានចំណាយថវិកាលើវិស័យយោធាច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោក ដែលស្មើនឹង៣៦%នៃការចំណាយលើវិស័យយោធានៅជុំវិញពិភពលោក ៕