លោក ភារម្យ វិចិត្រតារា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានចាត់ទុកថា ទឹកដីខេត្ត សៀម រាបអង្គរនៅតែជាគោលដៅទេសចរអន្តរជាតិយ៉ាងធំ និងទាក់ទាញ ហើយជាគោលដៅវិនិយោគលើវិស័យអចលនទ្រព្យផងដែរ ដែលបច្ចុប្បន្នខេត្តមួយនេះកំពុងតែមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងផ្នែកអភិវឌ្ឍ ដោយសារតែមានអ្នកវិនិយោគិនមកពីប្រទេសចិនកាន់តែច្រើននិងអ្នកវិនិយោគពីប្រទេសជប៉ុនបានហក់ចូលវិនិយោគក្នុងខេត្តនេះ។
លោកបានមានប្រសាសន៍ថា លើសពីភ្ញៀវទេសចរនោះ ខេត្តសៀមរាបក៏មានអ្នកវិនិយោគមកពីប្រទេសចិនចាប់ផ្តើមមានកំណើនច្រើនមកអភិវឌ្ឍលើវិស័យអចលន ទ្រព្យ ដោយសារតែមានគម្រោងព្រលានយន្តហោះថ្មី ដែលជាចំណុច ដ៏ទាក់ទាញផង ដែរ។
ក្រៅពីនេះក៏មានអ្នកវិនិយោគមកពីប្រទេសជប៉ុនចាប់ផ្តើមហក់ចូលវិនិយោគលើផ្ទះលំហែកាយ ឬផ្ទះស្នាក់នៅក៏ដូចជាសាលបណ្តុះបណ្តាល និងកន្លែងកម្សាន្តផ្សេងៗ សម្រាប់ទេសចរវ័យចំណាស់របស់ជនជាតិជប៉ុន។
ប្រធានក្លឹបពាណិជ្ជករថា« តាមអ្វីដែលយើងសង្កេតមើលក្នុងក្រុងសៀម រាបមានការ អភិវឌ្ឍលឿន ចុងក្រោយនេះ ហើយអ្នកវិនិយោគបរទេសចាប់ផ្តើមងាកមកអភិវឌ្ឍ ពិសេសនោះនៅស្រុកបាគងក្នុងខេត្តសៀមរាប ដែលជាតំបន់ជាយក្រុង ដោយសារ តែមានគម្រោងផ្ទះល្វែងជាច្រើនមានការសាងសង់នៅទីនោះផងដែរ»។
អ្នកវិនិយោគខាងលើអះអាងថា ចំណុចធ្វើឲ្យមានការទាក់ទាញអ្នកវិនិយោគមកខេត្ត សៀមរាបនេះដោយសារតែរាជរដ្ឋាភិបាលបានរៀបចំប្លង់មេ និងគម្រោងសាងសង់ព្រ លានយន្តហោះថ្មីក៏ជាការទាក់ទាញដល់អ្នកវិនិយោគមួយផងដែរ ហើយក្រៅពីនេះខេត្តនេះកំពុងតែក្លាយគោលដៅធំរបស់អ្នកវិនិយោគពីប្រទេសចិន និងជប៉ុន។
រយៈពេលប៉ុន្មានឆ្នាំនេះក្រុមហ៊ុនចិន និងក្រុមហ៊ុនក្នុងស្រុកមានសកម្មភាពវិនិយោគគម្រោងពុះដីឡូតិ៍ឬលំនៅឋានមានសន្ទុះកើតឡើងកាន់តែច្រើន ដែលបង្ហាញពីការ អភិវឌ្ឍជឿនលឿនទៅមុខ។ ទាក់ទងនិងបញ្ហានេះ អ្នកជំនាញបានបន្ថែមថា« នៅ ពេល ខាងមុខដ៏ខ្លីនេះ ទឹកដីខេត្តសៀមរាបមានការអភិវឌ្ឍន៍មិនចាញ់ក្រុងព្រះសី ហនុ និង រាជធានីភ្នំពេញនោះទេ ពិសេស ក្រុមហ៊ុនធំៗកំពុងតែមានសកកម្មភាពកាន់តែច្រើន»។
អ្នកវិនិយោគខាងលើមានសុទិដ្ឋិនិយមថា ការហក់ចូលរបស់គម្រោងខាងលើនេះ ប្រជា ពលរដ្ឋដែលមានដីនៅក្បែរតំបន់នោះចាប់ផ្តើមានការប្រែប្រួលតម្លៃបន្តិចម្តងៗ ហើយក្រុមហ៊ុនផ្សេងទៀតកំពុងតែចាប់អារម្មណ៍ពីតំបន់នេះផងដែរ។
សៀមរាបជាទឹកដីមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបបំផុតនៅកម្ពុជា រួមមានទាំងបែបវប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិភាគច្រើនតែងសំដៅតំបន់អង្គរមុនគេ ពេលទៅដល់ទឹកដីដ៏អច្ឆរិយមួយនេះ ។