ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី ហេង សួរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយវិស័យឯកជន

រដ្ឋមន្ត្រី ហេង សួរ នាព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital) ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងធនាគារកាណាឌីយ៉ា។

ពិធីនេះ បានធ្វើឡើងនៅ នៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ (Intercare Hospital)។

តាមប្រភពព័ត៌មានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣នេះ រួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរពេទ្យ អ៉ីនធ័រឃែរ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ស្តីពី ការអភិវឌ្ឍកម្លាំងពលកម្ម និងការអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

និង៣. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារ កាណាឌីយ៉ា ក.អ ស្តីពីការអភិវឌ្ឍកម្លាំងពលកម្ម និងអក្ខរកម្មហិរញ្ញវត្ថុ៕