គិតត្រឹមវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកានេះ គេហទំព័រសារព័ត៌មាន abcnews បានបង្ហាញថា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅតែបន្តនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ២៤៦ ទល់នឹង១៩៤។
ពោលគឺនៅសល់តែ២៤សំឡេងទៀតប៉ុណ្ណោះ ដែលលោក ដូណាល់ ត្រាំ ត្រូវការដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីនេះ។
សូមបញ្ជាក់ជូនថា ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី ហារីស ឬលោក ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។
នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងសម្រេចអ្នកឈ្នះ-ចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះដែលគេហៅថា Swing States រួមមាន Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin៕ ដោយ៖ កន ចំណាន