កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ក្នុងខែតុលាកន្លងទៅថ្មីៗនេះបរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ៣៥ ២៦៤ TEUs ពោលកើនឡើង១៧,៧៥ភាគរយ ធៀបនឹងខែតុលាឆ្នាំ២០២៣។
ដោយឡែកសម្រាប់រយៈពេល១០ខែដើមឆ្នាំ២០២៤ មានចំនួន ៤០១ ២៥១ TEUs កើនឡើង ១៩,៧៨ភាគរយធៀបរយៈពេល ១០ ខែដើមឆ្នាំ២០២៣។
គួររំលឹកថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញក្នុងត្រីមាសទី៣ឆ្នាំ២០២៤ មានចំនួន ១៦១ ៣៧៣ TEUs កើនចំនួន ២៦,១៣ភាគរយ ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ដោយឡែក គិតតែអំឡុងខែកញ្ញា ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៥២ ២៨៣ TEUs កើនចំនួន ៤៥,១១ភាគរយធៀបនឹងខែកញ្ញា ឆ្នាំ២០២៣៕
ដោយ៖មុនី, រូបថត៖កំពង់ផែស្វយ័តភ្នំពេញ