ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស) ដែលមានការចូលរួមពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន និងសាកលវិទ្យាល័យមួយចំនួន ដើម្បីពិនិត្យពិភាក្សា និងពិគ្រោះយោបល់លើការកំណត់នូវមុខលិខិតបទដ្ឋានគតិយុត្តិ និងបទប្បញ្ញត្តិដែលត្រូវធ្វើបន្ទាប់ ឱ្យស្របទៅតាមស្ថានភាព និងការវិវត្តរបស់កម្ពុជា។
កិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស) នាថ្ងៃទី១២ ខែវិច្ឆិកានេះ បានធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។