ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅរសៀលថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែង​សុន្ទរកថា​កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការ​អ្នកប្រជាធិបតេយ្យនិយម​កណ្តាលអន្តរជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជានិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​ នឹងជួបជាមួយ​ប្រធានកិច្ចប្រជុំគណៈកម្មាធិការ​ប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យ​និយម​កណ្តាលអន្តរជាតិ (IDC-CDI) ។សម្ដេចបវរធិបតីក៏នឹងអញ្ជើញ​ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ IDC-CDI នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះដែរ នៅសណ្ឋាគារ Raffles Grand Hotel Angkor ខេត្តសៀមរាប ។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិប​តេយ្យ​និយមកណ្តាលអន្តរជាតិ (IDC-CDI) ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី១៧-១៩ ខែវិច្ឆិកាក្រុងសៀមរាប ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ក្នុងនាម​គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាននៃអង្គការ IDC-CDI បានទទួលភារកិច្ចជាម្ចាស់ផ្ទះកិច្ចប្រជុំប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលលើកទី១ និងបានធ្វើ​ជាម្ចាស់​ផ្ទះលើកទី១ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ។

កិច្ចប្រជុំដ៏សំខាន់នេះមានគណៈប្រតិភូសរុបប្រមាណ ៨០រូប ដែលមក​ពីគណបក្សចំនួន២៦ ក្នុងចំណោម២៤ប្រទេស នៃទ្វីបទាំង៥ មានអឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង ជាពិសេសគណបក្ស​ធំៗ​ដែលមានកៅអីក្នុងរដ្ឋសភា៕ដោយ៖ កន ចំណាន