ការចុះ MOU រវាងក្លិបអ្នកកាសែតកម្ពុជា នឹងនិយ័តករធានារ៉ាប់រងកម្ពុជា នេះគឺជាការបោះជំហានថ្មីមួយទៀតនៃបេសកកម្មរបស់ ក.អ.ក ក្នុងការបំពេញបន្ថែមចំណេះដឹងរបស់អ្នកសារព័ត៌មានលើវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជាដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន ហើយធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយអំពីវិស័យដ៏មានសារសំខាន់នេះឲ្យបានទូលាយដល់សាធារណៈជន។