ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សោម សម្បត្តិ«ចង់ក្លាយជាអ្នកជំនួញ​ត្រូវប្រកាន់ភ្ជាប់​គោលការ៥យ៉ាងជាមុនសិន​​»

លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន​​ផលិតថ្នាំពណ៌ជាតិ​ខាំផែន​​បាន​ពន្យល់ពីគន្លឹះសំខាន់ៗ​​​ចំនួន​៥ យ៉ាងដល់សហគ្រិនវ័យ​ក្មេងនៅកម្ពុជា​​​​​​ដែលមានបំណងចង់​ក្លាយខ្លួនជាអ្នកជំនួញ ដោយ​ក្នុងនោះលោកថា« ចំណុចទី១ បង្កើត​ផលិតផលនិងសេវាឲ្យបានល្អជាមុនសិន​​  ចំណុចទី២ ពេលមាន​​ផលិតផលល្អហើយ​​ត្រូវលក់​ឲ្យដាច់ដើម្បីទទួលបាន​ចំណូលច្រើន​​ ចំណុចទី៣  ការគ្រប់គ្រងហិរញ្ញវត្ថុ​​និងបំណុលឲ្យ​បាន​​ជារឿងសំខាន់ ​​​​ ចំណុចទី៤ ​​ការគ្រប់គ្រងធនធានមនុស្ស​​ និងចំណុចទី៥ ត្រូវចេះ​​បច្ចេកវិទ្យាក្នុងការគ្រប់គ្រងក្រុមហ៊ុន»។​

លើសពីនេះ​​លោក​បាន​​មានប្រសាសន៍ថា ​ការ​បង្កើតផលិតផលគឺនរណាៗក៏អាចបង្កើតបា​នដែរ ក៏ប៉ុន្តែការ​បង្កើត​ផលិតល្អហើយ​​និងលក់ដាច់ទៀត​​​​ជារឿងសំខាន់ ហេតុដូច្នោះ​ហើយ ការធ្វើ​ទីផ្សារ​​​​​ក៏មានតួនា​​ទីសំ​ខាន់​​​​ក្នុងការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់ចំណូលច្រើន​​ ដែលទាមទារឲ្យ​​​ផលិតផល​មានគុណភាពល្អ​​​និង​មានទីតាំងលក់ល្អផ្តល់ភាពងាយស្រួល​​ដល់អតិថិជន​។​

​​លោក​ សោម សម្បត្តិ រៀបរាប់ថា ​ការបើកអាជីវកម្ម​​​​មួយជោគជ័យ​មិនអាស្រ័យ​​លើផលិតផល​នោះទេ គឺទាមទារ​​ឲ្យ​ផលិតផលនោះល្អជាងគេ ទើប​ខ្លាំង​ និងមានទីតាំងល្អទៀត​​ ដែលធ្វើ​ឲ្យ​​អតិថិជន​​ងាយស្រួល​ក្នុងការទិញ​​ផលិតផល​​​ ហើយ​ដូច្នោះ​ ការធ្វើអាជីវកម្ម​​មានលក្ខណៈពិសេស​​ដាច់ៗដោយឡែកពីគ្នា​​ទន្ទឹម​​នោះ​ទាម​​ទារឲ្យ​មានការ​ទំនាក់ទំនង​ល្អជាមួយអតិថិជន ​និងការ​​ចេះធ្វើ​ទីផ្សារ​​ធ្វើ​ឲ្យ​​​ផលិតផលលក់ដាច់​បាន​​​​​កាន់​​តែច្រើន​​​។​

អ្នកជំនួញខាងលើ​​ពន្យល់ថា ​​អ្នកលក់ល្អគឺទាមទារឲ្យ​មានការបណ្តុះបណ្តាល​​ច្រើនមុនអាចលក់​ផលិតផល​ទទួល​​បាន​​ជោគជ័យ ហើយ​​ក្នុងនោះ​​មិនអាចខ្វះបានទេ ​​​ចំពោះ​ជំនាញទីផ្សារ​​។ ចំណុចទាំងនេះ​​ជា​​​ធាតុ​ផ្សំ​មួយ​​​ជំរុញឲ្យ​​ក្រុមហ៊ុនទទួល​បាន​ប្រាក់ចំនេញ​ច្រើន ហើយហេតុដូច្នោះ​​ រាល់ការធ្វើ​ជំនួញ​​មិន​​​មែន​​​មានន័យ​ថា មានលុយគ្រប់គ្នាអាចរកស៊ីជោគជ័យ​ទាំងអស់​​នោះទេ​​ បើគ្មាន​​បើគ្មានជំនឿ ចំណង់ ជំនាញនិង​​សេចក្តី​​​ក្លាហាន​​នោះ​​​។​​

អ្នកជំនួញខាងលើប្តេជ្ញាថា ចាប់ពីពេលនេះតទៅយើងគ្រប់គ្នាត្រូវតែកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម​​ឲ្យ​ល្បីនឹង​​​បង្កើន​ការលក់ឲ្យដល់កម្រិតកំពូល សម្រាប់សតវត្តទី ២១ យើងនេះ ហើយ​​​នេះជាពេលវេលាមួយ​ដ៏សម​​​ស្រប ​ដែលសហគ្រិន​វ័យ​ក្មេងកម្ពុជា​អាច​​ចាប់យកឱកាសនេះ​ឲ្យ​បាននៅក្នុងដៃ​​​​​។​​