ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្តន្ទាទោសស្ត្រីជនជាតិហ្វីលីពីនចំនួន១៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ រយៈពេល៤ឆ្នាំ ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន

ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង ខេត្តកណ្តាល បានពិនិត្យ និងពិចារណាយ៉ាងល្អិតល្អន់លើអង្គហេតុ អង្គច្បាប់ និងភស្តុតាងនានាក្នុងសំណុំរឿង និងបានចេញសាលក្រមព្រហ្មទណ្ឌលេខ១៧៧/ញ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីនចំនួន១៣(ដប់បី) នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ រយៈពេល៤(បួន)ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ (ពីរ)ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន។