ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដាក់​តាំង​បង្ហាញ​ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ Mobile​ App​ នៅ​ក្នុង​ពិព័រណ៍​ការងារ​លើក​ទី​២​

​ក្នុង​ពិព័រណ៍​នេះ​ ក្រសួង​នឹង​ធ្វើការ​ដាក់​​តាំង​បង្ហាញ​ នូវ​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​សំខាន់ៗ​ចំនួន​បី​ ដើម្បី​ផ្សព្វផ្សាយ​ លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ និង​ចែករំលែក​ចំណេះដឹង​ទូលំទូលាយ​ ដល់​សិស្ស​-​និស្សិត​ រួម​មាន​៖

(១)​ កម្មវិធី​ យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើកបរ​ (Cambodia​ Driving​ Rules)​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​យល់​ដឹង​ពី​សុវត្ថិភាព​ ចរាចរណ៍​ ស្លាក​សញ្ញា​ចរាចរណ៍​ និង​ទ្រឹស្តី​ក្នុង​ការ​ប្រឡង​យក​បណ្ណ​បើកបរ​។​

(២)​ កម្មវិធី​ថែទាំ​ផ្លូវ​ (ROAD​ CARE​ Mobile​ App)​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​រាយការណ៍​ពី​គ្រលុក​សំបុកមាន់​ មក​កាន់​មន្ត្រី​មាន​សមត្ថកិច្ច​ ដើម្បី​ធ្វើ​ចុះ​ ធ្វើការ​ជួសជុល​បាន​ទាន់​ពេលវេលា​ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​

​និង​(៣)​ កម្មវិធី​ព័ត៌មាន​សាធារណការ​ និង​ដឹក​ជញ្ជូន​ (MPWT​ News)​ ដែល​អាច​ចែករំលែក​ដល់​អ្នក​ប្រើប្រាស់​ ពី​ព័ត៌មាន​ក្នុង​វិស័យ​សាធារណការ​ និង​ វិស័យ​ដឹក​ជញ្ជូន​ របស់​ក្រសួង​ ដែល​ចុះ​ផ្សាយ​នៅ​តាម​បណ្តាញសារព័ត៌មាន​ នានា​។​

​សូម​បញ្ជាក់​ថា​ ការ​ដាក់​តាំង​បង្ហាញ​ស្តង់​ពិព័រណ៍​​របស់​ក្រសួង​ ក៏​នឹង​មានការ​លេងល្បែង​កំសាន្ត​ឆ្លើយ​សំណួរ​ យក​ រង្វាន់​មួក​សុវត្ថិភាព​ចំនួន​ ២០០​មួក​ ពី​សំណាក់​សិស្ស​ និស្សិត​ និង​សាធារណជន​ផង​ដែរ​ ៕​