ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឈើ​រាប់រយ​កំណាត់​ដឹក​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​វី​វរៈជ័យ​កន្ទុយ​នាគ តាម​គោរ​យន្ត​កែឆ្នៃ​និង ប៉ា​កុង​ខ្នាត​ធំ​ជាច្រើន​គ្រឿង​យក​ឈើ​ទៅ​ទម្លាក់​នៅ​តំបន់​បរិស្ថាន​ភូមិ​ចង នៅក្បែ​ព្រំដែន​វៀតណាម​

ខេត្ត​រតនគិរី​៖ ប្រជាពលរដ្ឋ​បានឱ្យដឹងថា ថ្មីៗ​នេះ​គេ​បានឃើញ​ការ​កាត់​យក​ឈើ​ប្រភេទ​ឈើមូល​ដែល​មាន​មុខកាត់​ធំៗ ប្រវែង​ប្រមាណ​ជិត​១០​ម៉ែត្រ​។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ឈើ​ទាំង​នេះ​ដោយ​មាន​ការដឹកជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​វរៈជ័យ​កន្ទុយ​នាគ យកទៅ​ទម្លាក់​នៅ​តំបន់​ព្រៃ​បរិស្ថាន​ដែល​មាន​ព្រំប្រទល់​ជាប់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ប្រទេស កម្ពុជា និង​ប្រទេស​វៀតណាម​។​

​សកម្មភាព​កាប់រំលំ​ព្រៃឈើ​ខាងលើ​នេះ បច្ចុប្បន្ន​គេ​បាន​សង្កេត​មើលឃើញថា កំពុង​កាប់រំលំ​ដើមឈើ​ធំៗ យ៉ាង​ក្តៅគគុក​នៅ​តំបន់​ព្រៃ​កន្ទុយ​នាគ​ខាងលើនេះ​។

​មិនតែប៉ុណ្ណោះរ​កណី​កាប់​យក​ឈើ​កាត់​ចុង​កាត់​កន្ទុយ​នៅ​ចំណុច​ព្រៃ​កន្ទុយ​នាគ​ខាងលើនេះ ត្រូវបាន​គេ​ឃើញ​ប្រជ​ន​ខ្មែរ​មាន​ត្រឹមតែ​១% តែប៉ុណ្ណោះ​ដែល​នាំ​ទាំង​កូនក្មេង​តូចៗ​រួច​ចង់​តង់​ស្នាក់នៅ​ក្នុង​ព្រៃ ៩%​គឺជា​ជនជាតិ​វៀតណាម​។​

​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បានឱ្យដឹងថា ករណី​កាប់​បំផ្លាញ់​ព្រៃឈើ​នៅ​ចំណុច​ខាងលើ​នេះ​សង្ស័យ ផ្ទៃ​ដី​របស់​ក្រុមហ៊ុន​មួយ​ដែល​មានឈ្មោះ នុ​ភាព សុ​ភី អ៊ិន​វេស​មេន ដែល​ចាប់ផ្តើម​ដំណើរ​ឈូសឆាយ​ផ្ទៃ​ដី​នៅ​តំបន់​ស្ថិតនៅ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​។​

​ចំណែក​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​រតនគិរី នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ​នេះ ករណី​កាប់​យក​ឈើ​ចេញ​ពី​តំបន់​ព្រៃ​កន្ទុយ​នាគ មក​គរ​ស្តុក​នៅ​តំបន់​បរិស្ថាន​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​នេះ BNN និង គេហទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​បាន​ទេ ព្រោះ​លោក​បាន​ត្រឹមតែ​ចូល​មើល​សារ​Telegram តែប៉ុណ្ណោះ ហើយ​គ្មាន​ការឆ្លើយតប​សារ​ត្រឡប់មកវិញ​។​

លោក សោម សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ករណី​កាប់​ព្រៃឈើ​ខ្នាត​ធំ​ដែល​កាត់​ចុង​កាត់​គល់ ដឹកឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​កន្ទុយ​នាគ មក​ទម្លាក់​ទុក​នៅ​តំបន់​ព្រៃ​បរិស្ថាន​ភូមិ​ចង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​នេះ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ ម្សិលមិញ​នេះ​ថា ការដឹកជញ្ជូន​ឈើ​ខ្នាត​ធំ​ខាងលើនេះ​លោក​និង​បញ្ជា​កម្លាំង​អោយ​ចុះ​ទៅ​ត្រួត​ពិនិ​ត ទីតាំង​ស្តុក​ឈើ​ខាងលើនេះ​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ប្រជាពលរដ្ឋ​ជាច្រើន​ក្នុងស្រុក នៃ​ខេត្ត​រតនគិរី បាន​សម្តែង​ការ​មិន​ពេញចិត្ត​លើ​ករណី​កាប់​ទន្ទាន់​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​នេះ និង​សូម​ឱ្យ អាជ្ញាធរ​ខេត្ត​រតនគិរី និង​មាន​ការ​រឹតបន្តឹង​ពី​សកម្មភាព​ការកាប់បំផ្លាញ់​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​កន្ទុយ​នាគ ខាងលើនេះ​៕