ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកនយោបាយអាមេរិក ហៅការបិទរដ្ឋាភិបាល និងការសាងសង់របងព្រំដែនរបស់លោក ត្រាំ ថាជាបេសកកម្មអត្តឃាត

អ្នកនយោបាយរបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមួយចំនួន បានហៅការគម្រាមបិទរដ្ឋាភិបាល និងបំណងសាងសង់របងព្រំដែនរបស់លោក ដូណាល់​ ត្រាំ ថាជាបេសកកម្មអត្តឃាត ។

ការហៅបែបនេះ គឺត្រូវបានធ្វើឡើងក្រោយពីលោក ត្រាំ បានព្រមានសារជាថ្មីថា លោកនឹងបិទរដ្ឋាភិបាលលែងអោយដំណើរការ ប្រសិនបើសមាជិកសភារបស់គណបក្សប្រជាធិបតេយ្យ មិនអនុម័តលើសំណើសុំថវិកាសាងសង់របងជាប់ព្រំដែនជាមួយប្រទេសម៉ិកស៊ិក ។

សូមបញ្ជាក់ជូនថា លោក ត្រាំ បានស្នើសុំថវិកាប្រមាណ៥ពាន់លានដុល្លារទៅរដ្ឋសភា ដើម្បីយកទៅសាងសង់របង ប៉ុន្តែសំណើនេះទំនងជាសភាជិកសភាខាងគណបក្សប្រជាធិបតេយ្យមិនឯកភាពទេ ៕