ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមបាតុករអាវកាក់លឿងរបស់ប្រទេសបារាំងលង់ខ្លួនក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ក្រុមបាតុកររាប់ពាន់នាក់នៅប្រទេសបារាំង នៅតែបន្តចេញទៅធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដដែល ទោះបីជាប្រមុខដឹកនាំកំពូលរបស់រដ្ឋាភិបាល បានធ្វើតាមការទាមទាររបស់ក្រុមបាតុករហើយក៏ដោយ ។

លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង បានសម្រេចលុបចោលការដំឡើងពន្ធប្រេងឥន្ធនៈទៅតាមការទាមទាររបស់ក្រុមបាតុករហើយ និងប្រកាសដមឡើងប្រាក់ខែដល់បុគ្គលិករដ្ឋថែមទៀត។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅបារាំងបានអោយដឹងថា ក្រុមបាតុករកំពុងលង់ខ្លួនក្នុងក្បួនបាតុកម្មហើយ ទោះបីជារដ្ឋាភិបាលផ្តល់គ្រប់យ៉ាងតាមការទាមទារក៏ដោយ ៕