នាយទាហានអាមេរិកប្រចាំនៅប្រទេសជប៉ុន បានអះអាងថា កងទ័ព៥នាក់ដែលបានបាត់ខ្លួនក្នុងឧបទ្ទវហេតុយន្តហោះប៉ះគ្នានៅលើសមុទ្រជប៉ុន បានបាត់បង់ជីវិតហើយ។
សូមរំលឹកជូនថា កាលពីសប្តាហ៍មុន យន្តហោះចាក់ប្រេង និងយន្តហោះចម្បាំងអាមេរិក បានប៉ះទង្គិចជាមួយគ្នា ខណៈដែលយន្តហោះទាំងពីរកំពុងធ្វើប្រតិបត្តិការចាក់ប្រេង និង បណ្តាលអោយធ្លាក់ចូលទៅក្នុងសមុទ្រនៅភាគខាងត្បូងនៃប្រទេសជប៉ុន ។
កងទ័ពចំនួន៥នាក់បានបាត់ខ្លួនក្នុងឧបទ្ទវហេតុនេះ ដោយក្រុមជួយសង្គ្រាមមិនអាចរកឃើញរហូតមកដល់ពេលនេះ ៕