តុលាការរបស់ប្រទេសកាណាដា បានសម្រេចអោយលោកស្រី ម៉េង វ៉ាន់ចូវ នៅក្រៅឃុំជាបណ្តោះអាសន្ន ដោយបង់ប្រាក់ធានាចំនួន៧.៥ដុល្លារអាមេរិក ។
សូមបញ្ជាក់ជូនថា លោកស្រី ម៉េង វ៉ាន់ចូវ គឺជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីបង្កើតរបស់ស្ថានិកក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រទេសចិន ។
លោកស្រី ម៉េង ត្រូវបានចាប់ខ្លួននៅប្រទេស កាណាដា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ទៅតាមការទាមទាររបស់អាមេរិក ដែលចោទប្រកាន់លោកស្រីពីលក់ប្រព័ន្ធបច្ចេកវិទ្យាទៅអោយក្រុមហ៊ុន Sky com របស់ប្រទេសអ៊ីរ៉ង់ ដោយបំពានលើទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកលើអ៊ីរ៉ង់ ៕