ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាដឹកនាំសហការីទទួលជួបប្រជុំជាមួយក្រុមការងារ B2B Cambodia

នារសៀលថ្ងៃចន្ទ ១ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ គ.ស.២០២៤ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានដឹកនាំសហការីទទួលជួបប្រជុំជាមួយជាមួយក្រុមការងារ B2B Cambodia ដែលដឹកនាំដោយលោក James Ong នាយកយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយរបស់ B2B Cambodia, លោក Rajan Nazran នាយកក្នុងតំបន់នៃបណ្តាញឥណ្ឌាសកល (G AUDIO) និងលោកស្រី Natalia Preciado អ្នកសម្របសម្រួលគម្រោងនៃ One World Media (OWM) ដែលជាដៃគូសហការរបស់ B2B Cambodia នៅទីស្ដីការ ន.ម.ក.។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដែលអាចគាំទ្រការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និងយន្តការដែលអាចសហការជាមួយ B2B Cambodia, G AUDIO និង OWM។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕

ដោយ ប៉ោ កុសល