ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Widiyanti Putri Wardhana រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី ដោយបានពិភាក្សាលើកាបង្កើតក្រុមការងារទេសចរណ៍រួមគ្នា ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាឱ្យមានប្រសិទ្ធភាព ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី១ ជំរុញការហោះហើរត្រង់ទៅកាន់តំបន់គោលដៅទេសចរណ៍សំខាន់ៗ រវាងប្រទេសទាំងពីរ និងពង្រីកការផ្សព្វផ្សាយទេសចរណ៍មូស្លីមរវាងប្រទេសទាំងពីរ។