ក្រសួងការបរទេសរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទ ទី១៧ ខែមិថុនានេះ ដោយចោទប្រកាន់ប្រទេសអ៊ីរ៉ង់ពីបទវាយប្រហារវិច្ឆេទកម្មលើនាវាដឹកប្រេងពីរគ្រឿងនៅសមុទ្ររបស់ប្រទេសអូម៉ង់ កាលពីសប្តាហ៍មុន ។
អារ៉ាប៊ី សាអូឌីត ក៏បានទម្លាក់កំហុសលើអ៊ីរ៉ង់ផងដែរ ពាក់ព័ន្ធការវាយប្រហារវិច្ឆេទកម្មកាលពីដើមខែមិថុនានេះ ទៅលើនាវាដឹកប្រេងចំនួន៤គ្រឿងនៅប្រទេសអារ៉ាប់រួម ដែលនាវាពីរគ្រឿងជារបស់ប្រទេសអារ៉ាប៊ី សាអូឌីត ។
ចំណែករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយថា ទាំងអារ៉ាប៊ី សាអូឌីត ទាំងអាមេរិក និងអង់គ្លេសផងដែរ បានទម្លាក់កំហុសលើអ៊ីរ៉ង់ដោយមិនមានភស្តុតាង ដែលការវាយប្រហារលើនាវាដឹកប្រេងនេះ អាចជាស្នាដៃរបស់អាមេរិក និងសម្ព័ន្ធមិត្តដើម្បីទម្លាក់កំហុសលើអ៊ីរ៉ង់ ៕