របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមរថយន្តធុនធ្ងន់ទាំង ២០១គ្រឿង ដែលត្រូវបានត្រួតពិនិត្យ នៅគោលដៅដើមទីនៅកំពង់ផែស្វយ័តភ្នំពេញ ត្រួតពិនិត្យបាន ៣៦គ្រឿង (ល្មើស១២គ្រឿង ស្មើនឹង ៣៣ភាគរយ) ក្នុងនោះ ឃាត់ទុក៣គ្រឿង និង១គ្រឿង បញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយ ករណីប្រើប្រាស់ស្លាកលេខក្លែងក្លាយ។
ដោយឡែក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រួតពិនិត្យបាន ១៦៥គ្រឿង (ល្មើស១៧គ្រឿង ស្មើនឹង១០ភាគរយ)។ ជាមួយគ្នានេះ ក្រុមការងារបានសង្កេតឃើញថា មានរថយន្តខិលខូចមួយចំនួនទៀត នៅតែមិនព្រមអនុវត្តតាមការណែនាំនៅឡើយ ហើយបានគេចវះ មិនចូលកំពង់ផែ រងចាំឱកាសល្អ៕