នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តអនុញ្ញាតជូន លោកបណ្ឌិត KUNIHIKO HIRABAYASHI អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ចូលជួបពិភាក្សាការងារ។
ជំនួបពិភាក្សាបានផ្តោតលើ៖ ការបណ្តុះបណ្តាលលើជំនាញស្ប៉ា ការអភិវឌ្ឍធនធានមនុស្សសម្រាប់ Green Tourism ការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ភាសាជប៉ុន និងការរៀបចំ FAM Trip ដើម្បីផ្សព្វផ្សាយ និងទាក់ទាញទេសចរមកទស្សនាកម្ពុជា។