ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្នាមញញឹមប្រជាពលរដ្ឋ គឺផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឲ្យយើងបានសម្រេចនូវសមិទ្ធផល ២ ជូនអ្នករាម ខេត្តព្រះសីហនុ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២២​ខែមករា ឆ្នាំ២០២៥នេះ បានគូសរំលេចតាមបណ្តាសង្គមថា ស្នាមញញឹមរបស់ប្រជាពលរដ្ឋនៅតំបន់រាម ខេត្តព្រះសីហនុ ផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឲ្យយើងបានសម្រេចនូវសមិទ្ធផល ២។

ឆ្នេរសមុទ្ររាម គឺជាកន្លែងដែលប្រជាជនកម្ពុជាពីគ្រប់ទិសទីចូលចិត្តមកកំសាន្ត និងលំហែ តាមរយៈខ្យល់អាកាសល្អ ទេសភាពស្អាត ម្ហូបអាហារឆ្ងាញ់ និងបដិសណ្ឋារកិច្ចល្អ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះ កាលពីមុន មានការសង់តូបនៅលើឆ្នេរខ្សាច់ ដែលមិនមានរបៀបរៀបរយ និងពិបាកនៅក្នុងការរស់នៅ។

ក្រុមការងារថ្នាក់ជាតិ និងប្រជាជននៅតំបន់ឆ្នេរនេះ បានពិគ្រោះយោបល់និងឈរលើជំហររួមថា យើងមានលទ្ធភាពទាំងរក្សាឆ្នេរជាសួនសាធារណៈសម្រាប់ឧត្តមប្រយោជន៍ប្រជាជនទូទាំងប្រទេសផង និងអាចរៀបចំជាលំនៅឋានសមរម្យឲ្យបងប្អូន ដែលជាយុទ្ធជននៃកងទ័ពជើងទឹកផងដែរ។

ដោយមានការឯកភាព ស្រុះស្រួលគ្នាខាងលើ ជម្រើសនេះ ក្រុមការងារបានរៀបចំចេញជាភូមិឋានក្សេមមក្សាន្ត ហើយលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមកប្រគល់ប័ណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់ជូនបងប្អូនដែលខ្លះជាអតីត និងបងប្អូនខ្លះទៀតកំពុងបម្រើការជាកងទ័ពជើងទឹក ដោយអារម្មណ៍រីករាយ និងភាតរភាព។ នេះហើយជាស្មារតី៧មករា គឺសាមគ្គីមានជ័យ។ដោយ៖ កន ចំណាន