ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ Flerida Ann Camille P. Mayo ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ Flerida Ann Camille P. Mayo (ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន និងពិនិត្យលទ្ធភាពរៀបចំ ឱ្យមានការចុះហត្ថលេខាលើកម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នានេះ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ៕