ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងឱកាសទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥

ភ្នំពេញ៖ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
៖ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ បានគោរពផ្ញើសារថា« ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមគោរពសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងឱកាសប្រកបដោយមហាក្ខត្តប្ញក្សដ៏ឧត្តុងឧត្តមថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៨០ឆ្នាំ ឈានចូល ៨១ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលមកដល់ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ»។