ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី ហេង សួរ និង សាស្ត្រាចារ្យ ឈាង រ៉ា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី

នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញចូលរួមពី លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , អាជ្ញាធរមូលដ្ឋានខេត្ត, មន្ទីរជុំវិញខេត្ត, អង្គការដៃគូ, តំណាងសមាគមនិយោជក, តំណាងសហជីព និងបងប្អូនកម្មករនិយោជិតនៃរោងចក្រ បូវឃើរ ហ្វេកធើរី។
យុទ្ធនាការនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺមិនឆ្លង បង្កើនការយល់ដឹង សកម្មភាពអប់រំសុខភាព ធានាឱ្យនូវសុខុមាលភាពរបស់បងប្អូនកម្មករ និយោជិត និងសាធារណជន អំពីកត្តាហានិភ័យ នៃជំងឺមិនឆ្លង ដើម្បីជំរុញការផ្លាស់ប្តូរ ឥរិយាបថរបស់បុគ្គលផ្ទាល់ គ្រួសារ សហគមន៍ ប្រកបដោយសុខភាព និងសុខុមាលភាព៕