ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន«ក.ប.ប.» បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ ខែកុម្ភៈ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ ខែកុម្ភៈ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត របស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកជំទាវ លោក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យថ្នាក់កណ្ដាល នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក លោកស្រីអនុប្រធាន និងសមាជិក សមាជិការនៃលេខាធិកាដ្ឋាន «គ.ជ.ក.ប.» «គ.ប.ក.» និង «គ.ត.ផ.ហ.ក.» ផងដែរ។