ក្រុមការងារទទួលបន្ទុកផ្នែកប្រជាជន សេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិ DESA បានឲ្យដឹងថា នៅឆ្នាំ២០៥០ខាងមុខនេះ កំណើននៃប្រជាជនឥណ្ឌា នឹងកើនឡើងលើសប្រជាជនចិនទៅទៀត ទោះបីជាឥណ្ឌាមានចំនួនប្រជាជនតិចជាងចិនបន្តិចមែននៅពេលបច្ចុប្បន្ននេះក៏ដោយ ។
DESA បានបន្ថែមថា ចំនួនមនុស្សនៅលើផែនដី នឹងកើនឡើងដល់ជិត១០ពាន់លាននាក់នៅឆ្នាំ២០៥០ខាងមុខនេះ ដែលកើនឡើងក្នុងរង្វង់២ពាន់លាននាក់បន្ថែមទៀត ។
របាយការណ៍អង្គការសហប្រជាជាតិបានបន្តថា កំណើនមនុស្សនៅលើភពផែនដីនឹងកើនឡើងដល់ជិត២ពាន់លាននាក់ក្នុងរយៈពេល៣ទសវត្សរ៍ខាងមុខ ដោយកំណើនខ្ពស់ជាងគេគឺនៅប្រទេសឥណ្ឌា និងចិន ៕