ក្រុមហ៊ុន Airbus បានប្រកាសនៅថ្ងៃអង្គារនេះ ក្នុងការលក់យន្តហោះស្វ័យហោះហើរ (យន្តហោះគ្មានមនុស្សបើកបរ) ដែលជាយន្តហោះដឹកអ្នកដំណើរ ទៅតាមការចង់បានរបស់អតិថិជននៅជុំវិញពិភពលោក ។
ផលិតកររបស់ក្រុមហ៊ុន Airbus បាននិយាយថា នៅពេលនេះ បច្ចេកវិទ្យាសម្រាប់ផលិតយន្តហោះស្វ័យហោះហើរ ត្រូវបានត្រៀមរួចរាល់ហើយ និងរង់ចាំតែការបញ្ជាទិញពីអតិថិជនតែប៉ុណ្ណោះ ។
ផលិតករដដែលបានបន្តថា ឧបសគ្គចំបងនៃផលិតកម្មយន្តហោះស្វ័យហោះហើរនេះ គឺការបង្កើតបទបញ្ជាផ្ទៃក្នុង ឫការបង្កើតច្បាប់សម្រាប់យន្តហោះប្រភេទនេះ នៅលើដែនអាកាសជាលក្ខខណៈអន្តរជាតិ ៕