ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញទៅបំពេញទស្សនកិច្ចនៅកំពង់ផែ Botany ប្រទេសអូស្រ្តាលី

(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកំពង់ផែ Botany ដែលជាកំពង់ផែធំបំផុតមួយរបស់ប្រទេសអូស្រ្តាលី។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី ក៏បានជួបពិភាក្សាការងារជាមួយលោក Nicolaj Noes អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន DP World ទទួលបន្ទុកវិស័យធុរកិច្ចក្នុងតំបន់អូសេអានី ដើម្បីសិក្សាស្វែងយល់បន្ថែមពីការគ្រប់គ្រងកំពង់ផែជាពិសេសប្រសិទ្ធិភាពនៃការលើកដាក់ទំនិញ ការដឹកជញ្ជូនទំនិញទៅកាន់គោលដៅជាដើម។

បន្ថែមពីនេះទៀត ភាគីទាំងពីរក៏បានផ្លាស់ប្តូរបទពិសោធន៍លើវិស័យភស្តុភារកម្ម និងការដោះដូរពាណិជ្ជកម្មអន្តរជាតិរវាងកំពង់ផែអូស្រ្តាលីជាមួយកំពង់ផែក្នុងតំបន់ដើម្បីជំរុញវិស័យពាណិជ្ជកម្មអន្តរជាតិកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។