ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការ (គ.ល.ក.) បានរៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាស៊ីណូ ដែលបានរៀបចំរួចរាល់ជាស្ថាពរ នៅខេត្តព្រះសីហនុ​ និងតំបន់បាវិត

ព្រះសីហនុ: អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាស៊ីណូ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានរៀបចំរួចរាល់ជាស្ថាពរ ចំនួន ៩ កាស៊ីណូ នៅខេត្តព្រះសីហនុ​ និងតំបន់បាវិត​ ដោយមានការអញ្ជើញចូលរួមពីប្រតិបត្តិករ/កម្មសិទ្ធិករកាស៊ីណូ ដែលមានការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. តាំងនៅ និងក្រុមការងារទទួលបន្ទុកការងារនៅការិយាល័យប្រចាំការរបស់មន្រ្តី គ.ល.ក. ក្នុងកាស៊ីណូ សរុបប្រមាណ ៥០ រូប។
កាស៊ីណូចំនួន ៩ ដែលបានរៀបចំការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាសីណូរួចរាល់ រួមមាន៖
– ខេត្តព្រះសីហនុ៖ ១). កាស៊ីណូស៊ី-ហ៊ូ, ២). កាស៊ីណូកំពង់ ដេវ៉ា កាស៊ីណូ & រីហ្សត, ៣). កាស៊ីណូឃ្វីនខូ វិចតូរី, ៤). កាស៊ីណូផៅវើឡុង, ៥). កាស៊ីណូអាត្លង់ទិច ទីក្រុងកំសាន្ត និង ៦). កាស៊ីណូហាវឆឹង​។
-តំបន់បាវិត៖ ១). កាស៊ីណូ ក្រោន បាវិត, ២). កាស៊ីណូ យុងយ័ន បាវិត និង ៣). កាស៊ីណូ ឡឺ ម៉ាកាវ ក្លឹប។