ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Bolton បានសរសេរតាមប្រព័ន្ធ Twitter កាលពីថ្ងៃអង្គារ ទី១៨ ខែមិថុនានេះថា រុស្ស៊ីជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាការពារជាតិវែណេស៊ុយអេឡាក្នុងតម្លៃទឹកប្រាក់២០៩លានដុល្លារ ។
ក្រោយពីមានការចោទប្រកាន់នេះ អគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ីប្រចាំនៅប្រទេសវែណេស៊ុយអេឡា លោក Vladimir Zaemsky បានប្រកាសថា រុស្ស៊ីមិនបានចុះហត្ថលេខាលើកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡាទេ ។
អាមេរិកបានជំរុញដដែលៗឲ្យរុស្ស៊ីដកខ្លួនចេញពីវែណេស៊ុយអេឡា ខណៈដែលអាមេរិកខ្លួនឯង បានទំនុកបម្រុងគ្រប់យ៉ាងដល់មេដឹកនាំរបស់គណបក្សប្រឆាំងវែណេស៊ុយអេឡា ក្នុងការធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ៕