លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអ៊ិល ខេមបូឌា ដែលគេស្គាល់ជាអ្នកជំនួញដ៏ល្បីលើវិស័យអចលនទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ថា តាមពិតទៅ ដើម្បីឈានទៅរកភាពជោគជ័យបានលើការងារផ្នែកលក់អចលនទ្រព្យទាំងក្នុង និងក្រៅស្រុកបាននោះ វាទាមទារឲ្យភ្នាក់ងារលក់ទាំងអស់ចាំបាច់ណាស់ត្រូវមានចំណេះដឹង និងជំនាញ ភាពប៉ិនប្រសព្វជាមុនសិន ទើបអាចរកភាពជោគជ័យបាន។
លោកឧកញ៉ាមានប្រសាសន៍ទៀតថា« ឆ្លងកាត់បទពិសោធន៍រយៈពេលជាង២០ ឆ្នាំមក នេះហើយចង់ក្លាយជាភ្នាក់ងារលក់មិនជាបញ្ហាចោទនោះទេ ប៉ុន្តែរឿងដែលសំខាន់ នោះ គឺនៅពេលប្រឡូកការងារនេះហើយបុគ្គលនោះមិនអាចរកអតិថិជនទៅទិញខុនដូរ ដីធ្លី ឬផ្ទះបានដោយសារខ្វះបទពិសោធន៍ ឬជំនាញ»។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា ដើម្បីប្រែក្លាយជាអ្នកភ្នាក់ងារអចលនទ្រព្យដែលជោគជ័យក្នុងអាជីពនេះ បុគ្គលនោះ ត្រូវរៀនជំនាញវិជ្ជាជីវៈឲ្យបានច្បាស់លាស់ជាមុន សិន ទាំងជំនាញផ្នែកលក់ និងជំនាញវាយតម្លៃ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន ស៊ីភីអ៊ិល ខេមបូឌា បាននិងកំពុងលក់គម្រោងរបស់អគារពាណិជ្ជ កម្ម ស្តារ ស៊ីធី ដែលមានគម្រោងចំនួន៣ ក្នុងនោះគម្រោងចំនួននៅទីក្រុងភ្នំពេញ និងមួយគម្រោងទៀត ស្ថិតនៅខេត្តព្រះសីហនុ ។
គម្រោងទាំងនេះក៏ត្រូវការភ្នាក់ងារលក់ជាច្រើននាក់ ដើម្បីចូលរួមផ្សព្វផ្សាយនិងលក់ ព្រោះថា អគារនេះមានទាំងផ្នែកសណ្ឋាគារ អគារការិយាល័យ ផ្សារទំនើប និងអគារខុនដូរផងដែរ៕