លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាវះមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២០ ជាឆ្នាំដែលគ្មានពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា។
លោករដ្ឋលេខាធិការលើកឡើងថា ជនដែលប្រើប្រាស់ និងជនដែលនាំកុមារ (ម្ចាស់សិប្បកម្មផលិតឥដ្ឋ មេការ និងឪពុកម្តាយ) ទៅក្នុងខ្សែសង្វាក់ផលិតកម្មផលិតឥដ្ឋ អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ។
លើសពីនេះលោកបានចាត់ទុក ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានគ្រប់រូបអាចជាភ្នាក់ងារដ៏មានប្រសិទ្ធភាពក្នុងការរួមចំណែក ការពារសិទ្ធិកុមារនឹងទប់ស្កាត់ារប្រើប្រាស់កុមារក្នុងសិប្បកម្មផលិតឡឥដ្ឋដែលប្រើប្រាស់កុមារក្នុងសិប្បកម្មផលិតឡឥដ្ឋ។
លោករដ្ឋលេខាធិការបន្ថែមទៀតថា ជនដែលដឹងអំពីនុងសិប្បកម្មផលិតឥដ្ឋ ហើយខកខានក្នុងការជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺអាចនឹងមានកំហុសមនសិការ យើងរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុរក្នុងសិប្បកម្មផលិតឥដ្ឋ។